កម្រិតសាលារៀន

ផ្ដល់ការអន្តរាគមន៍ដើម្បីផ្លាស់ប្តូរសមត្ថភាពរបស់គ្រូបង្រៀន និងលទ្ធផលសិក្សារបស់កុមារ។ អភិវឌ្ឍ និងផ្សព្វផ្សាយធនធាននានា ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀនឱ្យបានជាអតិបរមា។ អភិវឌ្ឍ និងអនុវត្តគម្រោងដែលចំណាយតិច ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ និងអាចពង្រីកវិសាលភាពបាន។

កម្រិតស្រុកប្រតិបត្តិការ

បង្កើតសហគមន៍អនុវត្តវិជ្ជាជីវៈ (CoPs) ដែលដឹកនាំដោយមូលដ្ឋាន ដើម្បីធ្វើជាមជ្ឈមណ្ឌលក្នុងការកសាងសមត្ថភាពគ្រូបង្រៀន គ្រូបង្គោល និងថ្នាក់ដឹកនាំ ក្នុងនាមជាអ្នកផ្លាស់ប្តូរវិស័យអប់រំ។ ចូលរួមជាមួយសាលារៀន និងសហគមន៍សាលារៀន ក្នុងការតស៊ូមតិផ្នែកអប់រំ។ ធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់ និងប្រកបដោយក្រមសីលធម៌ ដើម្បីបង្កើនមូលដ្ឋានភស្តុតាងក្នុងការបង្រៀន និងភាពជាអ្នកដឹកនាំក្នុងវិស័យអប់រំនៅកម្ពុជា។

កម្រិតវិស័យអប់រំ

ក្លាយជាអ្នកតស៊ូមតិដ៏មានឥទ្ធិពល និងគួរឱ្យគោរព ដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ បង្កើតភាពជាដៃគូស្ថាប័នដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីទាញយកអត្ថប្រយោជន៍ពីជំនាញឯកទេសរួមគ្នា និងជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ មានឥទ្ធិពល និងតម្រង់ទិសដៅនៃគោលនយោបាយ និងការអនុវត្តជាក់ស្តែងនៃវិស័យអប់រំនៅកម្ពុជា។

ការផ្លាស់ប្តូរចាប់ផ្តើមជាមួយការអប់រំ

បច្ចេកវិទ្យាអប់រំឌីជីថល ជាថ្នាលដែលបង្កើតឡើងដោយ អង្គការសិក្សាឥតព្រំដែនកម្ពុជា (SBBC) ដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងថ្នាក់រៀន និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវគុណភាពបង្រៀន និងរៀននៅក្នុងសាលានៃប្រទេសកម្ពុជា។